ព្រះត្រៃបិដក ភាគ ០២
សេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះស្រីទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុសំគាល់ខ្ទើយទាំងពីរថាជាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) ចំពោះខ្ទើយទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ប្រុសទាំងពីរ។បេ។ តិរច្ឆានពីរ ភិក្ខុសំគាល់ថាតិរច្ឆាន(ក្តី) មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) ចំពោះតិរច្ឆានទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់តិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនាក់នោះ
ID: 636779860767166738
ទៅកាន់ទំព័រ៖