ព្រះត្រៃបិដក ភាគ ០២

ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​នឹង​ធ្វើ​ចង្កេះ​ឲ្យ​ញ័រ​ទៅ​ក្នុង​អាកាស​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយ​រាគៈ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយ​លាមក​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយ​មូត្រ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយ​ខ្យល់​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយ​សត្វ​ដង្កូវរមាស់​រោល​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ដើម្បី​ប្រយោជន៍​មិន​ឲ្យ​មាន​រោគ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ដើម្បី​ប្រយោជន៍ឲ្យ​បាន​សេចក្តី​សុខ​។​បេ​។​ ​ដើម្បី​ត្រូវការ​ដោយ​ភេសជ្ជៈ​ ​ដើម្បី​ប្រយោជន៍​ដល់​ទាន​ ​ដើម្បី​ប្រយោជន៍​ដល់​បុណ្យ​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​ដើម្បី​ប្រយោជន៍​ដល់​ស្ថានសួគ៌​ ​ដើម្បី​ប្រយោជន៍​ដល់​ពូជ​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​ល្បងមើល​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​លេង​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636779215785255883
ទៅកាន់ទំព័រ៖