ព្រះត្រៃបិដក ភាគ ០២

ល្មម​ជ្រះថ្លា​ ​ជា​ប្រុស​មាន​ប្រាជ្ញា​អង់អាច​ ​ឆ្លៀវឆ្លាស​ ​វាងវៃ​ ​មិន​ខ្ជិលច្រអូស​ ​កុមារ​នោះ​ ​សមគ្នា​នឹង​កុមារី​នេះ​ណាស់​។​ ​ម្តាយ​អាពុក​នាង​កុមារី​នោះ​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​អ្នក​អស់នោះ​ ​គេ​មិនធ្លាប់​ស្គាល់​យើង​ថា​ ​អ្នក​អស់នុ៎ះ​ជា​អ្វី​ក្តី​ ​ជា​កូនចៅ​អ្នកណា​ក្តី​ ​ការដែល​យើង​និយាយ​ព្រោះ​នាង​កុមារី​ដូចជា​អៀន​មាត់​ពេក​ណាស់​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​បើ​លោកម្ចាស់​ឲ្យ​គេ​មក​ដណ្តឹង​យើង​ ​ៗ​គួរឲ្យ​នាង​កុមារី​នេះ​ដល់​កុមារ​នោះ​ដែរ​។​ ​ឧទាយិ​ភិក្ខុ​តែង​ឲ្យ​ត្រកូល​រៀបចំ​អាវាហមង្គល​ផង​ ​វិវាហមង្គល​ផង​ ​ឲ្យ​ស្តី​ដណ្តឹង​គ្នានឹងគ្នា​ផង​ ​សុទ្ធតែ​ដោយ​ឧបាយ​នេះឯង​។​
 [​១២២​]​ ​សម័យ​នោះ​ឯង​ ​មានកូន​ក្រមុំ​នៃ​ស្រី​មេម៉ាយ​ម្នាក់​ជា​ប្រពន្ធ​ហោរា​ចាស់​ ​មាន​រូបឆោម​ស្រស់បស់​ ​គួរ​គយគន់​មើល​នាំឲ្យ​ជ្រះថ្លា​។​ ​ពួក​សាវក​របស់​អាជីវក​នៅ​ស្រុកក្រៅ​ ​បាន​ចូល​មក​និយាយ​នឹង​ប្រពន្ធ​ហោរា​នោះ​ថា​ ​ម្នាល​អ្នកស្រី​ ​អ្នក​ចូរ​ឲ្យ​នាង​កុមារី​នេះ​មក​កុមារ​របស់​យើង​ទៅ​។​ ​ប្រពន្ធ​ហោរា​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ទាំងឡាយ​ ​ខ្ញុំ​ឯង​មិនធ្លាប់​ស្គាល់​អស់អ្នក​ថា​ ​អ្នក​ទាំងឡាយ​ជា​អ្វី​ទេ​ ​ឬ​ជា​កូនចៅ​អ្នកណា​ទេ​ ​ម្យ៉ាងទៀត​ ​ធីតា​នេះ​ ​ជា​ធីតា​តែមួយ​របស់ខ្ញុំ​ ​ហើយ​ថាត្រូវ​ទៅ​ស្រុកក្រៅ​ផង​ទៀត
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636779863765098210
ទៅកាន់ទំព័រ៖