ព្រះត្រៃបិដក ភាគ ០២

យើង​សូម​ពឹង​លោកម្ចាស់​ ​សូម​លោកម្ចាស់​និយាយ​នឹង​ប្រពន្ធ​ហោ​រា​ឲ្យ​ៗ​កូនស្រី​មក​កុមារ​របស់​យើង​ទៅ​។​ ​គ្រានោះ​ឯង​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​ចូល​ទៅត្រង់​ទី​ដែល​ប្រពន្ធ​ហោរា​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ហោរា​នោះ​ថា​ ​ហេតុអ្វីបានជា​នាង​មិន​ឲ្យ​ធីតា​ដល់​អ្នក​អស់នេះ​។​ ​ប្រពន្ធ​ហោរា​ក៏​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ព្រះករុណា​ ​មិនធ្លាប់​ស្គាល់​អ្នក​អស់នេះ​ថា​ ​អ្នក​ទាំងនេះ​ជា​អ្វី​ទេ​ ​ឬ​ជា​កូនចៅ​អ្នកណា​ទេ​ ​ម្យ៉ាងទៀត​ ​ធីតា​នេះ​ ​ជា​ធីតា​តែមួយ​របស់ខ្ញុំ​ ​ហើយ​ថាត្រូវ​ទៅ​ស្រុកក្រៅ​ផង​ទៀត​ ​ខ្ញុំ​មិន​ឲ្យ​ទេ​។​ ​ឧទាយិ​ភិក្ខុ​ក៏​និយាយ​ថា​ ​នាង​ចូរ​ឲ្យ​ទៅ​អ្នក​ទាំងនេះ​ចុះ​ ​អាត្មា​ធ្លាប់ស្គាល់​គេ​ដែរ​។​ ​ប្រពន្ធ​ហោរា​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោកម្ចាស់​ស្គាល់​ ​ខ្ញុំ​ព្រះករុណា​នឹង​ឲ្យ​។​ ​គ្រានោះ​ឯង​ ​ប្រពន្ធ​ហោរា​នោះ​ ​ក៏បាន​ឲ្យ​ធីតា​ទៅ​ពួក​សាវក​របស់​អាជីវក​នោះ​។​ ​លំដាប់នោះ​ ​ពួក​សាវក​របស់​អាជីវក​នោះ​ឯង​ ​ក៏បាន​នាំ​នាង​កុមារី​នោះ​ទៅ​ ​ហើយ​ប្រើប្រាស់​នាង​ដោយ​ការបម្រើ​ជា​កូនប្រសា​បានតែ​ត្រឹម១ខែ​ ​តពីនោះមក​ ​ប្រើប្រាស់​នាង​ដោយ​ការបម្រើ​ជា​ទាសី​ទៅវិញ​។​
 ​[​១២៣​]​ ​គ្រានោះ​ឯង​ ​នាង​កុមារី​នោះ​ក៏​ប្រើ​បម្រើ​ទៅ​ឯ​សំណាក់​ម្តាយ​ដោយ​ពាក្យ​ថា​ ​ខ្លួនខ្ញុំ​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ ​មិនបាន​សេចក្តី​សុខ​ទេ​ ​ព្រោះ​ពួក​សាវក​របស់​អាជីវក​ប្រើប្រាស់​ខ្ញុំ​ ​ដោយ​ការបម្រើ​ជា​កូនប្រសា​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636779864444527071
ទៅកាន់ទំព័រ៖