ព្រះត្រៃបិដក ភាគ ០២

បានតែ​ត្រឹម១ខែ​ទេ​ ​តពីនោះមក​ ​ក៏​ប្រើប្រាស់​ខ្ញុំ​ដោយ​ការបម្រើ​ជា​ទាសី​ទៅវិញ​ ​សូមឲ្យ​អ្នកម្តាយ​ខ្ញុំ​ ​មក​នាំ​យក​ខ្ញុំ​ទៅ​ផង​។​ ​គ្រានោះ​ឯង​ ​ប្រពន្ធ​ហោរា​នោះ​ ​ក៏​ចូល​ទៅត្រង់​ទី​ដែល​ពួក​សាវក​របស់​អាជីវក​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ពួក​សាវក​របស់​អាជីវក​នោះ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំ​ប្រើប្រាស់​នាង​កុមារី​នេះ​ដោយ​ការបម្រើ​ជា​ទាសី​ឡើយ​ ​ត្រូវ​ប្រើប្រាស់​នាង​កុមារី​នេះ​ ​ដោយ​ការបម្រើ​ជា​កូនប្រសា​វិញ​។​ ​ពួក​សាវក​របស់​អាជីវក​ក៏​និយាយ​ថា​ ​យើង​គ្មាន​ទាក់ទង​ជាមួយនឹង​នាង​ឯង​ទេ​ ​យើង​មាន​ទាក់ទង​តែ​នឹង​សមណ​របស់​យើង​ទេតើ​ ​នាង​ឯង​ទៅៗ​ ​យើង​មិន​ស្គាល់​នាង​ឯង​ទេ​។​ ​ឯ​ប្រពន្ធ​ហោរា​នោះ​ ​កាលបើ​ពួក​សាវក​របស់​អាជីវក​ទាំងនោះ​ធ្វើ​មិន​ឲ្យ​ជ្រះថ្លា​ហើយ​ ​ក៏​ត្រឡប់​មក​ក្រុង​សាវត្ថី​វិញ​។​ ​នាង​កុមារី​ក៏​ប្រើ​បម្រើ​ទៅ​ឯ​សំណាក់​ម្តាយ​ ​ក្នុង​លើក​ទី២ទៀត​ថា​ ​ខ្លួនខ្ញុំ​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ ​មិនបាន​សេចក្តី​សុខ​ទេ​ ​ព្រោះ​ពួក​សាវក​របស់​អាជីវក​ប្រើប្រាស់​ខ្ញុំ​ ​ដោយ​ការបម្រើ​ជា​កូនប្រសា​បានតែ​ត្រឹម១ខែ​ទេ​ ​តពីនោះមក​ ​ក៏​ប្រើប្រាស់​ខ្ញុំ​ដោយ​ការបម្រើ​ជា​ទាសី​ទៅវិញ​ ​សូមឲ្យ​អ្នកម្តាយ​ខ្ញុំ​ ​មក​នាំ​យក​ខ្ញុំ​ទៅ​ផង​។​ ​ឯ​ប្រពន្ធ​ហោរា
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636779864726183181
ទៅកាន់ទំព័រ៖