ព្រះត្រៃបិដក ភាគ ០២

ក៏​ចូល​ទៅត្រង់​ទី​ដែល​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​ពាក្យ​នេះ​នឹង​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឮដំណឹង​ថា​ ​នាង​កុមារី​នោះ​ ​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ ​មិនបាន​សេចក្តី​សុខ​សោះ​ ​ព្រោះ​ពួក​សាវក​របស់​អាជីវក​ប្រើប្រាស់​វា​ ​ដោយ​ការបម្រើ​ជា​កូនប្រសា​បានតែ​ត្រឹម១ខែ​ទេ​ ​តពីនោះមក​ ​ក៏​ប្រើប្រាស់​ដោយ​ការបម្រើ​ជា​ទាសី​ទៅវិញ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​និយាយ​នឹងគេ​ដូច្នេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងអស់គ្នា​ ​កុំ​ប្រើប្រាស់​នាង​កុមារី​នេះ​ ​ដោយ​ការបម្រើ​ជា​ទាសី​ឡើយ​ ​ចូរ​ប្រើប្រាស់​នាង​កុមារី​នេះ​ដោយ​ការបម្រើ​ជា​កូនប្រសា​វិញ​។​ ​គ្រានោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​ចូល​ទៅត្រង់​ទី​ដែល​ពួក​សាវក​របស់​អាជីវក​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ពួក​សាវក​របស់​អាជីវក​នោះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងអស់គ្នា​ ​កុំ​ប្រើប្រាស់​នាង​កុមារី​នេះ​ ​ដោយ​ការបម្រើ​ជា​ទាសី​ឡើយ​ ​ចូរ​ប្រើប្រាស់​នាង​កុមារី​នេះ​ដោយ​ការបម្រើ​ជា​កូនប្រសា​វិញ​។​ ​ពួក​សាវក​របស់​អាជីវក​នោះ​ឆ្លើយ​ថា​ ​យើង​គ្មាន​ទាក់ទង​ជាមួយនឹង​លោក​ទេ​ ​យើង​មាន​ទាក់ទង​តែ​នឹង​ប្រពន្ធ​ហោរា​ទេតើ​ ​សមណ​មិន​ត្រូវ​ខ្វល់ខ្វាយ​ទេ​ ​សមណ​ត្រូវតែ​ជាស​មណ​ល្អ​ ​លោក​ចូរ​ទៅវិញ​ទៅ​ ​យើង​មិន​ស្គាល់​លោក​ទេ​។​ ​ឯ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​កាលដែល​ពួក​សាវក​របស់​អាជីវក​មិន​ឲ្យ​ជ្រះថ្លា
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636779865026900381
ទៅកាន់ទំព័រ៖