ព្រះត្រៃបិដក ភាគ ០២
[១២៤] គ្រានោះឯង ប្រពន្ធហោរានោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ឧទាយិភិក្ខុថា នាងកុមារីកូនអញ ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ចូរឲ្យលោកម្ចាស់ឧទាយិក្រីក្រដូចយ៉ាងកូនអញ ចូរឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងកូនអញ ចូរឲ្យលោកម្ចាស់ឧទាយិកុំបានសេចក្តីសុខដូចយ៉ាងកូនអញទៅចុះ ទាំងនាងកុមារីសោត ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ឧទាយិភិក្ខុថា អញដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ចូរឲ្យលោកម្ចាស់ឧទាយិក្រីក្រដូចយ៉ាងអញ ឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងអញ ឲ្យលោកម្ចាស់ឧទាយិកុំបានសេចក្តីសុខដូចយ៉ាងអញទៅចុះ។ ទាំងពួកស្រីដទៃ ដែលម្តាយក្មេកក្តី អាពុកក្មេកក្តី ប្តីក្តី មិនត្រេកអរ ស្រីទាំងនោះក៏ផ្តន់ទាថា យើងដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខយ៉ាងណាៗ ក៏ព្រោះតែម្តាយក្មេកអាក្រក់ ព្រោះតែអាពុកក្មេកអាក្រក់ ព្រោះតែប្តីអាក្រក់ ឲ្យលោកម្ចាស់ឧទាយិក្រីក្រដូចយ៉ាងយើង ឲ្យលោកម្ចាស់ឧទាយិលំបាកដូចយ៉ាងយើង ឲ្យលោកម្ចាស់ឧទាយិ
ID: 636779865572021560
ទៅកាន់ទំព័រ៖