ព្រះត្រៃបិដក ភាគ ០២

កុំ​បាន​សេចក្តី​សុខ​ដូចយ៉ាង​យើង​ទៅចុះ​។​ ​ឯ​ពួក​ស្រី​ណា​ដែល​ម្តាយក្មេក​ក្តី​ ​អាពុក​ក្មេក​ក្តី​ ​ប្តី​ក្តី​ ​ត្រេកអរ​ហើយ​ ​ពួក​ស្រី​ទាំងនោះ​ក៏​បន់ស្រន់​យ៉ាងនេះ​ថា​ ​យើង​ដល់​នូវ​សេចក្តី​សុខ​បរិបូណ៌​ដោយ​គ្រឿង​ស្អិតស្អាង​ ​ដល់​នូវ​សេចក្តី​សប្បាយ​យ៉ាង​ណាៗ​ ​ក៏​ព្រោះតែ​ម្តាយក្មេក​ល្អ​ ​ព្រោះតែ​អាពុក​ក្មេក​ល្អ​ ​ព្រោះតែ​ប្តី​ល្អ​ ​សូមឲ្យ​លោក​ម្ចាស់​ឧទាយិ​ដល់​នូវ​សេចក្តី​សុខ​ដូចយ៉ាង​យើង​ ​សូមឲ្យ​លោក​ម្ចាស់​ឧទាយិ​បរិបូណ៌​ដោយ​គ្រឿង​ស្អិតស្អាង​ដូចយ៉ាង​យើង​ ​សូមឲ្យ​លោក​ម្ចាស់​ឧទាយិ​ដល់​នូវ​សេចក្តី​សប្បាយ​ដូចយ៉ាង​យើង​ចុះ​។​
 [​១២៥​]​ ​ភិក្ខុ​ទាំងឡាយ​ឮ​ស្រី​ខ្លះ​កាល​ផ្តន់​ទា​ឲ្យ​វិនាស​ ​ស្រី​ខ្លះ​កាល​បន់ស្រន់​ឲ្យ​ចំរើន​ ​(​ដល់​ឧទាយិ​ភិក្ខុ​នោះ​)​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិន​សម​បើ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ស្រី​ឲ្យ​ប្រុស​ ​ដឹកនាំ​ប្រុស​ឲ្យ​ស្រី​សោះ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​មក​ក្នុង​ពេលនោះ​ ​ហើយ​ទ្រង់​សួរ​បញ្ជា​ក់​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​ឧទាយិ​ ​ឮ​ថា​អ្នកឯង​ ​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ស្រីប្រុស​ពិតមែន​ឬ​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636779865896920143
ទៅកាន់ទំព័រ៖