ព្រះត្រៃបិដក ភាគ ០២

ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ចំពោះ​ទឹក​សុក្ក​ពណ៌ខៀវ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ចំពោះ​ទឹក​សុក្ក​ពណ៌លឿង​ ​ចំពោះ​ទឹក​សុក្ក​ពណ៌ក្រហម​ ​ចំពោះ​ទឹក​សុក្ក​ពណ៌ស​ ​ចំពោះ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ​ ​ចំពោះ​ទឹក​សុក្ក​ពណ៌​ដូច​ទឹក​ ​ចំពោះ​ទឹក​សុក្ក​ពណ៌​ដូច​ប្រេង​ ​ចំពោះ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះស្រស់​ ​ចំពោះ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះជូរ​ ​ចំពោះ​ទឹក​សុក្ក​ពណ៌​ដូច​ទឹកដោះថ្លា​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​បទ​ភា​ជ​នី​យសុ​ទ្ធិ​ក​ ​ចប់​។


 ​[​៧​]​ ​ភិក្ខុ​គិត​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​សេចក្តី​សុខ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ជា​ភេសជ្ជ​។​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ជា​ទាន​។​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ជា​បុណ្យ​។​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ជា​គ្រឿង​យញ្ញ​។​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ស្ថានសួគ៌​។​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ជា​ពូជ​។​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ល្បងមើល​។​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​និង​ដើម្បី​ការ​លេង​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ខណ្ឌ​ចក្ក​មាន​មូល១​ ​ចប់​។​

ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636779216390320491
ទៅកាន់ទំព័រ៖