ព្រះត្រៃបិដក ភាគ ០២
ខ្ញុំជាអ្នកមានទ្រព្យច្រើន មានបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងទៅមិនបានទេ។ លំដាប់នោះឯង អ្នកបម្រើនោះក៏បានប្រាប់សេចក្តីនុ៎ះដល់ពួកអ្នកលេងទាំងនោះវិញ។ កាលបើអ្នកបម្រើប្រាប់យ៉ាងនេះហើយ មានបុរសម្នាក់និយាយពាក្យនេះនឹងពួកអ្នកលេងនោះថា នែអ្នកទាំងឡាយ ចុះអ្នកទាំងអស់គ្នាអង្វរស្រីផ្កាមាសនោះធ្វើអ្វី គួរតែអ្នកទាំងឡាយនិយាយនឹងលោកម្ចាស់ឧទាយិទេតើ លោកម្ចាស់ឧទាយិនឹងបញ្ជូន (ស្រីផ្កាមាសនោះ) មកឲ្យ។ កាលបើបុរសនោះនិយាយយ៉ាងនេះហើយ មានឧបាសកម្នាក់ពោលពាក្យនេះនឹងបុរសនោះថា អ្នកកុំនិយាយយ៉ាងនេះ កិរិយាធ្វើនូវអំពើមានសភាពយ៉ាងនេះ មិនគួរដល់ពួកសមណ ជាកូនចៅព្រះពុទ្ធជាសក្យបុត្រទេ លោកម្ចាស់ឧទាយិក៏មិនធ្វើអំពើយ៉ាងនេះដែរ។ កាលបើឧបាសកនោះពោលដូច្នេះហើយ ជនទាំងឡាយក៏តាំងភ្នាល់គ្នាថា លោកម្ចាស់ឧទាយិនឹងធ្វើអំពើនេះ នឹងមិនធ្វើអំពើនេះ។ គ្រានោះឯង ពួកអ្នកលេងក៏ចូលទៅត្រង់ទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ពួកយើងកាលឲ្យស្រីបម្រើក្នុងឱទ្យាននេះ បានប្រើបម្រើទៅឯសំណាក់ស្រីផ្កាមាសឈ្មោះឯណោះថា ឲ្យស្រីផ្កាមាសមក យើងនឹងឲ្យនាងបម្រើក្នុងឱទ្យាន តែស្រីផ្កាមាសនោះឆ្លើយ
ID: 636779866571638735
ទៅកាន់ទំព័រ៖