ព្រះត្រៃបិដក ភាគ ០២
តបយ៉ាងនេះថា ម្នាលអ្នកទាំងឡាយ ខ្លួនខ្ញុំមិនធ្លាប់ស្គាល់អ្នកទាំងឡាយថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំជាអ្នកមានទ្រព្យច្រើន មានគ្រឿងបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងមិនទៅទេ បពិត្រលោកដ៏ចំរើន យើងសូមពឹងលោកម្ចាស់ សូមលោកម្ចាស់បញ្ជូនស្រីផ្កាមាសនោះមកឲ្យយើង។ គ្រានោះឯង ឧទាយិភិក្ខុដ៏មានអាយុក៏ចូលទៅត្រង់ទីដែលស្រីផ្កាមាសនោះនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងស្រីផ្កាមាសនោះថា ហេតុដូចម្តេច បានជានាងឯងមិនទៅរកអ្នកលេងទាំងនេះ។ ស្រីផ្កាមាសនោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណាមិនស្គាល់អ្នកអស់នេះថា អ្នកទាំងនេះជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ខ្ញុំព្រះករុណាជាអ្នកមានទ្រព្យច្រើន មានគ្រឿងបរិក្ខារច្រើន ទាំងមានកិច្ចត្រូវទៅខាងក្រៅក្រុងផង ខ្ញុំនឹងមិនទៅទេ។ ឧទាយិភិក្ខុឆ្លើយថា នាងចូរទៅរកអ្នកទាំងនេះចុះ អាត្មាធ្លាប់ស្គាល់អ្នកទាំងនេះដែរ។ ស្រីផ្កាមាសឆ្លើយថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ស្គាល់គេ ខ្ញុំព្រះករុណានឹងទៅ។ គ្រានោះឯង ពួកអ្នកលេងនោះ ក៏នាំស្រីផ្កាមាសនោះទៅឯឱទ្យាន។ វេលានោះ ឧបាសកនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ឧទាយិ
ID: 636779867093618590
ទៅកាន់ទំព័រ៖