ព្រះត្រៃបិដក ភាគ ០២
[១២៨] ស្រីមាន១០ពួក គឺមាតុរក្ខិតា១ បិតុរក្ខិតា១ មាតាបិតុរក្ខិតា១ ភាតុរក្ខិតា១ ភគិនីរក្ខិតា១ ញាតិរក្ខិតា១ គោត្តរក្ខិតា១ ធម្មរក្ខិតា១ សរក្ខា១ សបរិទណ្ឌា១។
[១២៩] ភរិយាមាន១០ពួកគឺ ធនក្កីតា១ ឆន្ទវាសិនី១ ភោគវាសិនី១ បដវាសិនី១ ឱទបត្តកិនី១ ឱភតចុម្ពដា១ ទាសីភរិយា១ កម្មការីភរិយា១ ធជាហដា១ មុហុត្តិកា១។
[១៣០] ស្រីដែលម្តាយថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថាមាតុរក្ខិតា។ ស្រីដែលឪពុកថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា បិតុរក្ខិតា។ ស្រីដែលម្តាយឪពុកថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា មាតាបិតុរក្ខិតា។ ស្រីដែលបងប្អូនប្រុសថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ភាតុរក្ខិតា។ ស្រីដែលបងប្អូនស្រីថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ភគិនីរក្ខិតា។ ស្រីដែលពួកញាតិថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា ញាតិរក្ខិតា។ ស្រីដែលជនមានគោត្រវង្សស្មើគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ ហៅថា គោត្តរក្ខិតា។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នាថែរក្សាគ្រប់គ្រងជាធំត្រួតត្រាលើ
ID: 636779868527180585
ទៅកាន់ទំព័រ៖