ព្រះត្រៃបិដក ភាគ ០២

ហៅថា​ ​ធម្មរក្ខិតា​។​ ​ស្រី​ដែល​ប្រុស​ថែរក្សា​ទុក​តាំងពី​ក្នុង​ផ្ទៃ​ ​ដោយ​តាំងចិត្ត​ថា​ ​នាង​នេះ​ជា​របស់​អញ​ ​ដោយហោចទៅ​សូម្បីតែ​ស្រី​ដែល​ប្រុស​បំពាក់​ផ្កាកម្រង​ ​(​ស្រី​នេះឯង​)​ ​ហៅថា​ ​សា​រក្ខា​។​ ​អាជ្ញា​ដែល​ស្តេច​អង្គ​ណា១​ ​ទ្រង់​តាំង​ទុក​ដូច្នេះ​ថា​ ​បើ​បុរស​ណាម​ក​រួម​នឹង​ស្រី​ឈ្មោះ​នេះ​ ​នឹង​ត្រូវ​ពិន័យ​ប៉ុណ្ណេះ​ដល់​បុរស​នោះ​ ​(​ស្រី​នេះ​)​ ​ហៅថា​ ​សប​រិ​ទណ្ឌា​។​
 [​១៣១​]​ ​ភរិយា​ដែល​បុរស​លោះ​នឹង​ទ្រព្យ​ ​ហើយ​ឲ្យ​នៅ​រួម​ជាមួយ​ ​ហៅថា​ ​ធនក្កីតា​។​ ​ប្រុស​ជាទីស្រឡាញ់​របស់​ស្រី​ ​ឲ្យ​ស្រី​ជាទីស្រឡាញ់​នៅ​រួម​ជាមួយ​ ​ហៅថា​ ​ឆន្ទ​វាសិនី​។​ ​ភរិយា​ដែល​ប្រុស​ឲ្យ​ភោគ​(​១​)​ ​ហើយ​ឲ្យ​នៅ​រួម​ជាមួយ​ ​ហៅថា​ ​ភោគ​វាសិនី​។​ ​ភរិយា​ដែល​ប្រុស​ឲ្យ​សម្ព​ត់​ស្លៀកដណ្តប់​ ​ហើយ​ឲ្យ​នៅ​រួម​ជាមួយ​ ​ហៅថា​ ​បដ​វាសិនី​។​ ​ភរិយា​ដែល​ញាតិ​ចាប់​ដៃ​ផ្គុម​ជាមួយនឹង​បុរស​ជ្រលក់​ក្នុង​ភាជន​ទឹក​ ​ហើយ​គេ​ផ្សំ​ឲ្យ​នៅ​រួម​ជាមួយ​ ​ហៅថា​ ​ឱ​ទ​បត្ត​កិ​នី​។​ ​ភរិយា​ដែល​ប្រុស​ដាក់​ទ្រនូល​ឲ្យ​ ​ហើយ​ឲ្យ​នៅ​រួម​ជាមួយគ្នា​ ​ហៅ​ថា​ឱ​ភ​តចុម្ព​ដា​។​ ​ស្រី​ដែល​ប្រើប្រាស់​ជា​ខ្ញុំ​ផង​ ​ជា​ភរិយា​ផង​ ​ហៅថា​ ​ទាសីភរិយា​។​ ​ស្រី​ដែល​ធ្វើការ​ឈ្នួល​ផង​ ​ជា​ភរិយា​ផង​ ​ហៅថា​ ​កម្ម​ការី​ភរិយា​។​ ​ស្រី​ដែលគេ​ចាប់ពី​កងទ័ព​ ​យក​មក​ធ្វើជា​ភរិយា​ ​ហៅថា​ ​ធ​ជា​ហ​ដា​។​ ​ស្រី​ដែល​ប្រុស​បាន​នៅ​រួមគ្នា​មួយរំពេច​នោះ​ ​ហៅថា​ ​មុ​ហុត្តិ​កា​។​ ​
​(​១​)​ ​គ្រឿង​ឧបករណ​សម្រាប់​ផ្ទះ​ ​មាន​ត្បាល់​អង្រែ​ជាដើម​ ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636779869080992262
ទៅកាន់ទំព័រ៖