ព្រះត្រៃបិដក ភាគ ០២

 [​១៣២​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ ​ដែល​មាតា​រក្សា​ដូច្នេះ​ថា​ ​គេ​ថា​នាង​ឯង​ចូរ​ជា​ធនក្កីតា​ភរិយា​របស់​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ ​ដែល​បិតា​រក្សា​។​បេ​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​មាតា​និង​បិតា​រក្សា​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​បងប្អូន​ស្រី​រក្សា​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​ញាតិ​រក្សា​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​ជន​មាន​គោត្រ​វង្ស​ស្មើគ្នា​រក្សា​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​ជន​ប្រព្រឹត្ត​ធម៌​ត្រូវគ្នា​រក្សា​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​ប្រុស​ប្រកាន់ទុក​។​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ដែល​មាន​អាជ្ញា​ស្តេច​តាំង​ទុក​ដូច្នេះ​ថា​ ​គេ​ថា​នាង​ឯង​ចូរ​ជា​ធនក្កីតា​ភរិយា​របស់​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​វិល​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​និក្ខេបបទ​ទាំងឡាយ​ ​ចប់​។

ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636779869441492881
ទៅកាន់ទំព័រ៖