ព្រះត្រៃបិដក ភាគ ០២
ដែលញាតិរក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលប្រុសហួងហែងផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលស្តេចដាក់អាជ្ញាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលបិតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលបងប្អូនស្រីរក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី៤ ចប់។
[១៣៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលញាតិរក្សាផង និងស្រីឈ្មោះនេះដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលញាតិរក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលញាតិរក្សាផង
ID: 636779871587475624
ទៅកាន់ទំព័រ៖