ព្រះត្រៃបិដក ភាគ ០២
ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ស្រីដែលញាតិរក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី៦ ចប់។
[១៤០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង និងស្រីឈ្មោះនេះដែលបុរសហួងហែងផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលមាតារក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលបិតារក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង
ID: 636779872349909233
ទៅកាន់ទំព័រ៖