ព្រះត្រៃបិដក ភាគ ០២
ស្រីដែលញាតិរក្សាផង។ ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី៧ ចប់។
[១៤១] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកម្ចាស់ សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលប្រុសហួងហែងផង និងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលមាតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបិតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលញាតិរក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលប្រុសហួងហែងផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង ដូច្នេះថា គេថា នាងទាំងពីរនាក់ ចូរជាធនក្កីតាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កទី៨ ចប់។
ID: 636779872797084810
ទៅកាន់ទំព័រ៖