ព្រះត្រៃបិដក ភាគ ០២

នេះ​ចក្ក​មាន​មូល១០​ ​(​ដូច​មាន​សេចក្តី​តទៅ​នេះ​)


 ​[​១៤៤​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​មាតា​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​បិតា​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​មាតាបិតា​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​បងប្អូន​ស្រី​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​ញាតិ​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​ជន​មាន​គោត្រ​ស្មើគ្នា​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​ជន​ប្រព្រឹត្ត​ធម៌​ត្រូវគ្នា​រក្សា​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​ប្រុស​ហួងហែង​ផង​ ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​ស្តេច​ដាក់​អាជ្ញា​ទុក​ផង​ ​ដូច្នេះ​ថា​ ​គេ​ថា​ ​នាង​ទាំងអស់គ្នា​ ​ចូរ​ជា​ធនក្កីតា​ភរិយា​របស់​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ធនក្កីតា​ចក្ក​ ​ចប់​។​


 ​[​១៤៥​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​មាតា​រក្សា​ ​ដូច្នេះ​ថា​ ​គេ​ថា​ ​នាង​ចូរ​ជា​ឆន្ទ​វាសិនី​ភរិយា​ ​ជា​ភោគ​វាសិនី​ភរិយា​ ​ជា​បដ​វាសិនី​ភរិយា​ ​ជា​ឱ​ទ​បត្ត​កិ​នី​ភរិយា​ ​ជា​ឱ​ភ​តចុម្ព​ដា​ភរិយា​ ​ជា​ទាសី​ផង​ ​ជា​ភរិយា​ផង​ ​ជា​កម្ម​ការី​ផង​ ​ជា​ភរិយា​ផង​ ​ជា​ធ​ជា​ហ​ដា​ភរិយា​ ​ជា​មុ​ហុត្តិ​កា​ភរិយា​របស់​បុរស​ឈ្មោះ​នេះ​ទៅ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636779874689633058
ទៅកាន់ទំព័រ៖