ព្រះត្រៃបិដក ភាគ ០២
ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលមាតាបិតារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលបងប្អូនប្រុសរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលញាតិរក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនមានគោត្រស្មើគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សា។ សូមលោកទៅនិយាយនឹងស្រីដែលប្រុសហួងហែង។ សូមលោកទៅនិយាយនឹងស្រីដែលស្តេចដាក់អាជ្ញាទុកថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៤៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សាផង និងស្រីឈ្មោះនេះដែលបិតារក្សាផង ថាដូច្នេះ គេថា នាងទាំងពីរនាក់ ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ID: 636779875148959330
ទៅកាន់ទំព័រ៖