ព្រះត្រៃបិដក ភាគ ០២

បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​មាតា​រក្សា​ផង​ ​និង​ស្រី​ឈ្មោះ​នេះ​ដែល​មាតាបិតា​រក្សា​ផង​។​ ​ស្រី​ដែល​មាតា​រក្សា​ផង​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​។​ ​ស្រី​ដែល​មាតា​រក្សា​ផង​ ​ស្រី​ដែល​បងប្អូន​ស្រី​រក្សា​ផង​។​ ​ស្រី​ដែល​មាតា​រក្សា​ផង​ ​ស្រី​ដែល​ញាតិ​រក្សា​ផង​។​ ​ស្រី​ដែល​មាតា​រក្សា​ផង​ ​ស្រី​ដែល​ជន​មាន​គោត្រ​ស្មើគ្នា​រក្សា​ផង​។​ ​ស្រី​ដែល​មាតា​រក្សា​ផង​ ​ស្រី​ដែល​ជន​ប្រព្រឹត្ត​ធម៌​ត្រូវគ្នា​រក្សា​ផង​។​ ​ស្រី​ដែល​មាតា​រក្សា​ផង​ ​ស្រី​ដែល​ប្រុស​ហួងហែង​ផង​។​ ​ស្រី​ដែល​មាតា​រក្សា​ផង​ ​ស្រី​ដែល​ស្តេច​ដាក់​អាជ្ញា​ទុក​ផង​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​រាល់គ្នា​ ​ចូរ​ជា​មុ​ហុត្តិ​កា​ភរិយា​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ខណ្ឌ​ចក្ក​ ​ចប់​។​


 ​[​១៤៧​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​បិតា​រក្សា​ផង​ ​និង​ស្រី​ឈ្មោះ​នេះ​ដែល​មាតាបិតា​រក្សា​ផង​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​រាល់គ្នា​ ​ចូរ​ជា​មុ​ហុត្តិ​កា​ភរិយា​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636779875512990151
ទៅកាន់ទំព័រ៖