ព្រះត្រៃបិដក ភាគ ០២
បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលបិតារក្សាផង និងស្រីឈ្មោះនេះដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលញាតិរក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលបិតារក្សាផង ស្រីដែលបុរសហួងហែងផង។ ស្រីដែលបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង។ ស្រីដែលបិតារក្សាផង ស្រីដែលមាតារក្សាផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៤៨] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង និងស្រីឈ្មោះនេះដែលមាតារក្សាផង ថាដូច្នេះ គេថា នាងទាំងពីរនាក់ ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល
ID: 636779876072432149
ទៅកាន់ទំព័រ៖