ព្រះត្រៃបិដក ភាគ ០២
ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង និងស្រីឈ្មោះនេះដែលបិតារក្សាផង ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលមាតាបិតារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនប្រុសរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលបងប្អូនស្រីរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលញាតិរក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនមានគោត្រស្មើគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង។ ស្រីដែលស្តេចដាក់អាជ្ញាទុកផង ស្រីដែលប្រុសហួងហែងផង ថាដូច្នេះ គេថា នាងរាល់គ្នា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
[១៤៩] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កដែលមានមូល១ផងចុះ។
ID: 636779876457074149
ទៅកាន់ទំព័រ៖