ព្រះត្រៃបិដក ភាគ ០២
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)
[១៥០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សាផង នឹងស្រីឈ្មោះនេះដែលបិតារក្សាផង នឹងស្រីឈ្មោះនេះដែលមាតាបិតារក្សាផង នឹងស្រីឈ្មោះនេះដែលបងប្អូនប្រុសរក្សាផង នឹងស្រីឈ្មោះនេះដែលបងប្អូនស្រីរក្សាផង នឹងស្រីឈ្មោះនេះដែលញាតិរក្សាផង នឹងស្រីឈ្មោះនេះដែលជនមានគោត្រស្មើគ្នារក្សាផង នឹងស្រីឈ្មោះនេះដែលជនប្រព្រឹត្តធម៌ត្រូវគ្នារក្សាផង នឹងស្រីឈ្មោះនេះដែលប្រុសហួងហែងផង នឹងស្រីឈ្មោះនេះដែលស្តេចដាក់អាជ្ញាទុកផង ថាដូច្នេះ គេថា នាងទាំងអស់គ្នា ចូរជាមុហុត្តិកាភរិយារបស់បុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
មុហុត្តិកាចក្ក ចប់។
[១៥១] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ដូច្នេះថា គេថា នាងចូរជាធនក្កីតាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយ
ID: 636779877080829826
ទៅកាន់ទំព័រ៖