ព្រះត្រៃបិដក ភាគ ០២
នឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយា ចូរជាភោគវាសិនីភរិយា ចូរជាបដវាសិនីភរិយា ចូរជាឱទបត្តកិនីភរិយា ចូរជាឱភតចុម្ពដាភរិយា ចូរជាទាសីផង ភរិយាផង ចូរជាកម្មការីផង ជាភរិយាផង ចូរជាធជាហដាភរិយា ចូរជាមុហុត្តិកាភរិយានៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៥២] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផងនៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលមាតារក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង និងជាទាសីផង ភរិយាផង។ ជាធនក្កីតាភរិយាផង
ID: 636779877453781158
ទៅកាន់ទំព័រ៖