ព្រះត្រៃបិដក ភាគ ០២

និង​ជា​កម្ម​ការី​ផង​ ​ភរិយា​ផង​។​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​ធ​ជា​ហ​ដា​ភរិយា​ផង​។​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ខណ្ឌ​ចក្ក​ ​ចប់​។​


 [​១៥៣​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​មាតា​រក្សា​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​ចូរ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ភោគ​វាសិនី​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​។​បេ​។​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​។​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ពទ្ធ​ចក្ក​ ​ចប់​។​


​នេះ​ជា​មូល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ដោយសង្ខេប​។​

 [​១៥៤​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ដែល​មាតា​រក្សា​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​ចូរ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636779877922817985
ទៅកាន់ទំព័រ៖