ព្រះត្រៃបិដក ភាគ ០២
ជាមុហុត្តិកាភរិយាផង ជាឆន្ទវាសិនីភរិយាផង។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរសឈ្មោះនេះ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
[១៥៥] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
[១៥៦] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះដែលម្តាយរក្សា ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ID: 636779878471669378
ទៅកាន់ទំព័រ៖