ព្រះត្រៃបិដក ភាគ ០២
            
        
        
            
            
                
                 [១៥៧] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីបិតុរក្ខិតា
(១) ឈ្មោះនេះ។ សូមលោកទៅនិយាយនឹងស្រីមាតាបិតុរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីភាតុរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីភគិនីរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីញាតិរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីគោត្តរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីធម្មរក្ខិតា។ សូមលោកទៅនិយាយនឹងស្រីសារក្ខា។ សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
(១) ស្រីទាំង១០ចំពូក យើងបានប្រែជាសេចក្តីពីខាងដើមរៀងមកហើយ តពីត្រឹមនេះទៅ មិនបាច់ប្រែទៀតទេ ត្រូវហៅជាបាឡីវិញ ដើម្បីឲ្យសាធុជនហៅជាបាឡីផងក៏បាន។
             
            
         
        
            
                ID: 636779878950666775 
                
            
            
                ទៅកាន់ទំព័រ៖