ព្រះត្រៃបិដក ភាគ ០២
នាងចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាបដវាសិនីភរិយាផង។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយា ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
[១៦០] បុរសបញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីសបរិទណ្ឌាឈ្មោះនេះ ថាដូច្នេះ គេថា នាងចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់បុរសនោះ) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
[១៦១] ចក្កមានមូល២ មានមូល៣ មានមូល៤ មានមូល៥ មានមូល៦ មានមូល៧ មានមូល៨ មានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
ID: 636779880149725357
ទៅកាន់ទំព័រ៖