ព្រះត្រៃបិដក ភាគ ០២

នេះ​ចក្ក​មាន​មូល១០​ ​(​ដូច​មាន​សេចក្តី​តទៅ​នេះ​)​។​

 [​១៦២​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​សប​រិ​ទណ្ឌា​ឈ្មោះ​នេះ​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​ចូរ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ភោគ​វាសិនី​ភរិយា​ផង​ ​ជា​បដ​វាសិនី​ភរិយា​ផង​ ​ជា​ឱ​ទ​បត្ត​កិ​នី​ភរិយា​ផង​ ​ជា​ឱ​ភ​តចុម្ព​ដា​ភរិយា​ផង​ ​និង​ជា​ទាសី​ផង​ភរិយា​ផង​ ​និង​ជា​កម្ម​ការី​ផង​ភរិយា​ផង​ ​ជា​ធ​ជា​ហ​ដា​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 ​[​១៦៣​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​មាតុ​រក្ខិតា​ឈ្មោះ​នេះ​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​ចូរ​ជា​ធនក្កីតា​ភរិយា​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​មាតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​បិតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​រាល់គ្នា​ចូរ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636779880754519949
ទៅកាន់ទំព័រ៖