ព្រះត្រៃបិដក ភាគ ០២

បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​មាតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​បិតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​ស្រី​មាតាបិតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​រាល់គ្នា​ ​ចូរ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ភោគ​វាសិនី​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​

​ឧភតោ​ពទ្ធ​ចក្ក​ ​បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​។​
​នេះ​ចក្ក​មាន​មូល​គ្រប់​ទាំងអស់​(​១​)​ ​(​ដូច​មាន​សេចក្តី​តទៅ​នេះ​)​។​


 [​១៦៤​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​មាតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​បិតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​មាតាបិតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​ភាតុ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​ភគិនី​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​ញាតិ​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​គោត្ត​រក្ខិតា​ឈ្មោះ​នេះ​ផង​ ​ធម្មរក្ខិតា​ឈ្មោះ​នេះ​ផង​ ​សា​រក្ខា​ឈ្មោះ​នេះ​ផង​ ​សប​រិ​ទណ្ឌា​ឈ្មោះ​នេះ​ផង​ ​ថា​ដូច្នេះ​ ​គេ​ថា​ ​នាង​រាល់គ្នា​ ​ចូរ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ភោគ​វាសិនី​ភរិយា​ផង​ ​ជា​បដ​វាសិនី​ភរិយា​ផង​ ​ជា​ឱ​ទ​បត្ត​កិ​នី​ភរិយា​ផង​ ​ជា​ឱ​ភ​តចុម្ព​ដា​ភរិយា​ផង​ ​និង​ជា​ទាសី​ផង​ភរិយា​ផង​ ​និង​ជា​កម្ម​ការី​ផង​ភរិយា​ផង
​(​១​)​ ​ស្រី១០ចំពូក​ ​ហៅថា​មាន​មូល១០​ ​ភរិយា១០ចំពូក​ ​ហៅថា​មាន​មូល១០​ ​រួម​មូល​ទាំងពីរ​ពួក​ ​ហៅថា​មាន​មូល​គ្រប់​ទាំងអស់​ ​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636779881465740629
ទៅកាន់ទំព័រ៖