ព្រះត្រៃបិដក ភាគ ០២

ជា​ធ​ជា​ហ​ដា​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ឧភតោ​ពទ្ធ​ចក្ក​ ​ចប់​។​


 ​[​១៦៥​]​ ​ម្តាយ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​ឪពុក​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​ម្តាយ​ឪពុក​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​បងប្អូន​ប្រុស​របស់​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​បងប្អូន​ស្រី​របស់​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​ពួក​ញាតិ​របស់​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​ពួក​គោត្រ​របស់​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​ពួក​ជន​ប្រព្រឹត្ត​ធម៌​ត្រូវគ្នា​របស់​បុរស​បញ្ជូន​ភិក្ខុ​ទៅ​។​បេ​។​ ​(​សេចក្តី​បំប្រួញ​អំពី​រឿង​បុរស​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ​។​ ​ឧភតោ​ពទ្ធ​ក​(​១​)​ ​ដែល​ព្រះ​សង្គីតិកាចារ្យ​ឲ្យ​ពិស្តារ​ហើយ​យ៉ាងណា​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ​)​។​
​(​១​)​ ​ប្រែថា​ ​បទ​ជាប់គ្នា​ដោយ​មូល​ទាំងពីរ​ ​ឯ​មូល​ទាំងពីរ​នោះ​គឺ​ ​ស្រី១០ចំពូក​ ​មាន​មាតុ​រក្ខិតា​ជាដើម​ ​ហៅថា​មូល១​ ​ភរិយា១០ចំពូក​ ​មាន​ធនក្កីតា​ភរិយា​ជាដើម​ ​ហៅថា​មូល១​ ​រួម​មូល​ទាំងពីរ​នេះ​ចូលគ្នា​ ​ជា​ន័យ១​ ​ហៅថា​ ​ឧភតោ​ពទ្ធ​ក​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636779883838036316
ទៅកាន់ទំព័រ៖