ព្រះត្រៃបិដក ភាគ ០២
[១៦៦] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើនចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើនចូរជាឆន្ទវាសិនីភរិយា ជាភោគវាសិនីភរិយា ជាបដវាសិនីភរិយា ជាឱទបត្តកិនីភរិយា ជាឱភតចុម្ពដាភរិយា និងជាទាសីផង ជាភរិយាផង ជាកម្មការីផងជាភរិយាផង ជាធជាហដាភរិយា ជាមុហុត្តិកាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
និក្ខេបបទទាំងឡាយ ចប់។
[១៦៧] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ
ID: 636779889686030802
ទៅកាន់ទំព័រ៖