ព្រះត្រៃបិដក ភាគ ០២
ត្រូវអាបត្តិសង្ឃាទិសេស។ ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។ ជាធនក្កីតាភរិយាផង ជាបដវាសិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱទបត្តកិនីភរិយាផង។ ជាធនក្កីតាភរិយាផង ជាឱភតចុម្ពដាភរិយាផង។ ជាធនក្កីតាភរិយាផង និងជាទាសីផងភរិយាផង។ ជាធនក្កីតាភរិយាផង និងជាកម្មការីផងភរិយាផង។ ជាធនក្កីតាភរិយាផង ជាធជាហដាភរិយាផង។ ជាធនក្កីតាភរិយាផង ជាមុហុត្តិកាភរិយាផង ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
[១៦៨] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង នៃបុរសឈ្មោះនេះទៅ។បេ។ ជាឆន្ទវាសិនីភរិយាផង ជាមុហុត្តិកាភរិយាផង។
ID: 636779891055989160
ទៅកាន់ទំព័រ៖