ព្រះត្រៃបិដក ភាគ ០២
            
        
        
            
            
                
                ជាឆន្ទវាសិនីភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
នេះជាមូលដែលព្រះដ៏មានព្រះភាគសំដែងដោយសង្ខេប។
 [១៦៩] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាមុហុត្តិកាភរិយាផង ជាធនក្កីតាភរិយាផង នៃបុរសឈ្មោះនេះទៅ។បេ។ ជាមុហុត្តិកាភរិយាផង ជាធជាហដាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូល១ ចប់។
តាំងពីចក្កមានមូល២ ដរាបដល់ចក្កមានមូល៩ បណ្ឌិតគប្បីធ្វើដូចចក្កមានមូល១ផងចុះ។
នេះចក្កមានមូល១០ (ដូចមានសេចក្តីតទៅនេះ)។
 [១៧០] ម្តាយរបស់ស្រីមាតុរក្ខិតា បញ្ជូនភិក្ខុទៅថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយាផង ជាឆន្ទវាសិនីភរិយាផង ជាភោគវាសិនីភរិយាផង
            
 
            
         
        
            
                ID: 636779891813342478 
                
            
            
                ទៅកាន់ទំព័រ៖