ព្រះត្រៃបិដក ភាគ ០២
ជាបដវាសិនីភរិយាផង ជាឱទបត្តកិនីភរិយាផង ជាឱភតចុម្ពដាភរិយាផង និងជាទាសីផងភរិយាផង និងជាកម្មការីផងភរិយាផង ជាធជាហដាភរិយាផង ជាមុហុត្តិកាភរិយាផង នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៧១] បិតារបស់ស្រីបិតុរក្ខិតា បញ្ជូនភិក្ខុទៅ។ មាតាបិតារបស់ស្រីមាតាបិតុរក្ខិតា បញ្ជូនភិក្ខុទៅ។ បងប្អូនប្រុសរបស់ស្រីភាតុរក្ខិតា បញ្ជូនភិក្ខុទៅ។ បងប្អូនស្រីរបស់ស្រីភគិនីរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកញាតិរបស់ស្រីញាតិរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកគោត្ររបស់ស្រីគោត្តរក្ខិតា បញ្ជូនភិក្ខុទៅ។ ពួកជនប្រព្រឹត្តធម៌ត្រូវគ្នារបស់ស្រីធម្មរក្ខិតា បញ្ជូនភិក្ខុទៅ។ ស្រីដែលអ្នកណាបានប្រកាន់ទុកហើយ អ្នកនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលខ្លួនប្រកាន់ទុក (នោះ)។ អាជ្ញាដែលស្តេចអង្គណាបានដាក់កំហិតហើយ ស្តេចអង្គនោះបញ្ជូនភិក្ខុទៅ ដើម្បីស្រីដែលព្រះអង្គដាក់កំហិតហើយ (នោះ) ថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយនឹងស្រីឈ្មោះនេះថា នាងដ៏ចំរើន ចូរជាធនក្កីតាភរិយា នៃបុរសឈ្មោះនេះទៅ ភិក្ខុក៏ទទួលពាក្យ ទៅនិយាយល្បងមើល ហើយត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្តិសង្ឃាទិសេស។ អាជ្ញាដែលស្តេចអង្គណា
ID: 636779892392585609
ទៅកាន់ទំព័រ៖