ព្រះត្រៃបិដក ភាគ ០២

នេះ​ចក្ក​មាន​មូល១០​ ​(​ដូច​មាន​សេចក្តី​តទៅ​នេះ​)​។​

 ​[​១៧៥​]​ ​អាជ្ញា​ដែល​ស្តេច​អង្គ​ណា​បាន​ដាក់កំហិត​ហើយ​ ​ស្តេច​អង្គ​នោះ​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ថា​ ​នាង​ដ៏​ចំរើន​ ​ចូរ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ភោគ​វាសិនី​ភរិយា​ផង​ ​ជា​បដ​វាសិនី​ភរិយា​ផង​ ​ជា​ឱ​ទ​បត្ត​កិ​នី​ភរិយា​ផង​ ​ជា​ឱ​ភ​តចុម្ព​ដា​ភរិយា​ផង​ ​និង​ជា​ទាសី​ផង​ភរិយា​ផង​ ​និង​ជា​កម្ម​ការី​ផង​ភរិយា​ផង​ ​ជា​ធ​ជា​ហ​ដា​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 [​១៧៦​]​ ​ស្រី​មាតុ​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​បុរស​ឈ្មោះ​នេះ​ថា​ ​ខ្ញុំ​ជា​ធនក្កីតា​ភរិយា​នៃ​បុរស​ឈ្មោះ​នេះ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ស្រី​មាតុ​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​បុរស​ឈ្មោះ​នេះ​ថា​ ​ខ្ញុំ​ជា​ឆន្ទ​វាសិនី​ភរិយា​ ​ជា​ភោគ​វាសិនី​ភរិយា​ ​ជា​បដ​វាសិនី​ភរិយា​ ​ជា​ឱ​ទ​បត្ត​កិ​នី​ភរិយា​ ​ជា​ឱ​ភ​តចុម្ព​ដា​ភរិយា​ ​និង​ជា​ទាសី​ផង​ភរិយា​ផង​ ​និង​ជា​កម្ម​ការី​ផង
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636779893860019541
ទៅកាន់ទំព័រ៖