ព្រះត្រៃបិដក ភាគ ០២
ដើម្បីជាពូជ និងដើម្បីជាទាន។ ដើម្បីជាពូជ និងដើម្បីជាបុណ្យ។ ដើម្បីជាពូជ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាពូជ និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៥] ភិក្ខុគិត ដើម្បីល្បងមើល និងដើម្បីការលេង។ ដើម្បីល្បងមើល និងដើម្បីមិនឲ្យមានរោគ។ ដើម្បីល្បងមើល និងដើម្បីសេចក្តីសុខ។ ដើម្បីល្បងមើល និងដើម្បីជាភេសជ្ជៈ។ ដើម្បីល្បងមើល និងដើម្បីជាទាន។ ដើម្បីល្បងមើល និងដើម្បីជាបុណ្យ។ ដើម្បីល្បងមើល និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីល្បងមើល និងដើម្បីស្ថានសួគ៌។ ដើម្បីល្បងមើល និងដើម្បីជាពូជ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៦] ភិក្ខុគិត ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីការលេង និងដើម្បីសេចក្តីសុខ។ ដើម្បីការលេង និងដើម្បីជាភេសជ្ជៈ។ ដើម្បីការលេង និងដើម្បីជាទាន។ ដើម្បីការលេង និងដើម្បីជាបុណ្យ។ ដើម្បីការលេង និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីការលេង និងដើម្បីស្ថានសួគ៌។
ID: 636779218672251010
ទៅកាន់ទំព័រ៖