ព្រះត្រៃបិដក ភាគ ០២

 [​១៨១​]​ ​ស្រី​បិតុ​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​មាតាបិតុ​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​ភាតុ​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​ភគិនី​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​ញាតិ​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​គោត្ត​រក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​ធម្មរក្ខិតា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​សា​រក្ខា​បញ្ជូន​ភិក្ខុ​ទៅ​។​ ​ស្រី​សប​រិ​ទណ្ឌា​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ប្រុស​ឈ្មោះ​នេះ​ថា​ ​ខ្ញុំ​ជា​ធនក្កីតា​ភរិយា​ ​របស់​បុរស​ឈ្មោះ​នេះ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ស្រី​សប​រិ​ទណ្ឌា​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ប្រុស​ឈ្មោះ​នេះ​ថា​ ​ខ្ញុំ​ជា​ឆន្ទ​វាសិនី​ភរិយា​ ​ជា​ភោគ​វាសិនី​ភរិយា​ ​ជា​បដ​វាសិនី​ភរិយា​ ​ជា​ឱ​ទ​បត្ត​កិ​នី​ភរិយា​ ​ជា​ឱ​ភ​តចុម្ព​ដា​ភរិយា​ ​និង​ជា​ទាសី​ផង​ភរិយា​ផង​ ​និង​ជា​កម្ម​ការី​ផង​ភរិយា​ផង​ ​ជា​ធ​ជា​ហ​ដា​ភរិយា​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ ​នៃ​បុរស​ឈ្មោះ​នេះ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​និក្ខេបបទ​ទាំងឡាយ​ ​ចប់​។​

ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636779895520594520
ទៅកាន់ទំព័រ៖