ព្រះត្រៃបិដក ភាគ ០២

 [​១៨២​]​ ​ស្រី​សប​រិ​ទណ្ឌា​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ប្រុស​ឈ្មោះ​នេះ​ថា​ ​ខ្ញុំ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​។​បេ​។​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ខណ្ឌ​ចក្ក​ ​ចប់​។​


 [​១៨៣​]​ ​ស្រី​សប​រិ​ទណ្ឌា​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ប្រុស​ឈ្មោះ​នេះ​ថា​ ​ខ្ញុំ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ភោគ​វាសិនី​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​។​បេ​។​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​។​ ​ជា​ឆន្ទ​វាសិនី​ភរិយា​ផង​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ពទ្ធ​ចក្ក​ ​ចប់​។​


​នេះ​ជា​មូល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ដោយសង្ខេប​។​

 [​១៨៤​]​ ​ស្រី​សប​រិ​ទណ្ឌា​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​នឹង​ប្រុស​ឈ្មោះ​នេះ​ថា​ ​ខ្ញុំ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​ ​ជា​ធនក្កីតា​ភរិយា​ផង​ ​នៃ​បុរស​ឈ្មោះ​នេះ​។​បេ​។​ ​ជា​មុ​ហុត្តិ​កា​ភរិយា​ផង​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636779896151090583
ទៅកាន់ទំព័រ៖