ព្រះត្រៃបិដក ភាគ ០២

 ​[​១៨៩​]​ ​ភិក្ខុ​ដែល​ទៅ​ ​(​កាន់​សំណាក់​ស្រី​និង​ប្រុស​)​ ​ដោយ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ចំពោះ​សង្ឃ​ក្តី​ ​ចំពោះ​ចេតិយ​ក្តី​ ​ចំពោះ​បុគ្គល​ឈឺ​ក្តី​ ​ភិក្ខុ​ឆ្កួត​ ​ភិក្ខុ​ដើម​បញ្ញត្តិ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​១៩០​]​ ​(​មាតិកានុក្រម​ ​គឺ​បញ្ជីរឿង​តាមលំដាប់​ហូរហែ​ដែល​នឹង​សំដែង​តទៅ​ ​ដូច​មាន​ខាងក្រោម​នេះ​គឺ​)​
​រឿងស្រី​ដេកលក់​ ​រឿងស្រី​ស្លាប់​ ​រឿងស្រី​ចេញពី​លំនៅ​ទៅ​ ​រឿង​ប្រុស​ច្រឡំ​ជា​ស្រី​ ​រឿងស្រី​ខ្ទើយ​ ​រឿង​ឈ្លោះ​គ្នា​ ​ភិក្ខុ​បាន​និយាយ​ផ្សះផ្សា​ ​រឿង​ភិក្ខុ​នាំការ​ឲ្យ​មនុស្ស​ខ្ទើយ​។​

 [​១៩១​]​ ​សម័យ​នោះ​ឯង​ ​បុរស​ម្នាក់​បង្គាប់​ភិក្ខុ​មួយ​រូប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​។​ ​ភិក្ខុ​នោះ​ក៏​ទៅ​ហើយ​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​ស្រី​ឈ្មោះ​នេះ​នៅឯណា​។​ ​មនុស្ស​ទាំងឡាយ​ឆ្លើយ​ថា​ ​នាង​នោះ​ដេកលក់​ទៅ​ហើយ​ ​លោកម្ចាស់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ដឹង​។​ ​ភិក្ខុ​នោះ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636779898342365917
ទៅកាន់ទំព័រ៖