ព្រះត្រៃបិដក ភាគ ០២

ដើម្បី​ការ​លេង​ ​និង​ដើម្បី​ជា​ពូជ​។​ ​ដើម្បី​ការ​លេង​ ​និង​ដើម្បី​ល្បងមើល​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ពទ្ធ​ចក្ក​ ​មាន​មូល​មួយ​ ​ចប់​។
​ឯ​ចក្ក​មាន​មូល​ពីរ​ជាដើម​ ​បណ្ឌិត​គប្បី​នាំមក​ ​(​សំដែង​)​ ​ដូចគ្នា​ផង​ចុះ​។​​


 ​[​១៧​]​ ​ភិក្ខុ​គិត​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​ដើម្បី​សេចក្តី​សុខ​ ​និង​ដើម្បី​ជា​ភេសជ្ជៈ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ភិក្ខុ​គិត​ ​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​ដើម្បី​សេចក្តី​សុខ​ ​និង​ដើម្បី​ការ​លេង​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

ខណ្ឌ​ចក្ក​ ​មាន​មូល​ពីរ​។​


 [​១៨​]​ ​ភិក្ខុ​គិត​ ​ដើម្បីឲ្យ​ស្រួលខ្លួន​ ​ដើម្បី​ជា​ភេសជ្ជៈ​ ​និង​ដើម្បី​ជា​ទាន​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ដើម្បីឲ្យ​ស្រួលខ្លួន​ ​ដើម្បី​ជា​ភេសជ្ជៈ​ ​និង​ដើម្បី​ការ​លេង​។​បេ​។​ ​ភិក្ខុ​គិត​ ​ដើម្បីឲ្យ​ស្រួលខ្លួន​ ​ដើម្បី​ជា​ភេសជ្ជៈ​ ​និង​ដើម្បី​មិន​ឲ្យ​មាន​រោគ​ ​ក៏​ព្យាយាម​ ​ត្រាតែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​បេ​។​ ​ភិក្ខុ​គិត​ ​ដើម្បី​ល្បងមើល​ ​ដើម្បី​ការ​លេង​ ​និង​ដើម្បី​មិន​ឲ្យ​មាន​រោគ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636779219911011863
ទៅកាន់ទំព័រ៖