ព្រះត្រៃបិដក ភាគ ០២

អ្វី​ហ្ន៎​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ដែន​អា​ឡ​វី​នេះ​ប្រែជា​កើត​ទុរ្ភិក្ស​ ​បិណ្ឌបាត​បាន​ដោយ​កម្រ​ ​លំបាក​នឹង​ព្យាយាម​ស្វែងរក​ការ​ចិញ្ចឹមជីវិត​ទៅវិញ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ពិត​រឿង​នុ៎ះ​ដល់​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​។​
 [​១៩៦​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​ក្រុង​រាជគ្រឹះ​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយក៏​យាង​ចេញទៅ​ឯ​ដែន​អា​ឡ​វី​ ​យាង​ទៅកាន់​ចារិក​តាមលំដាប់​ ​សំដៅ​ទៅកាន់​ដែន​អា​ឡ​វី​នោះ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សម្រេច​ឥរិយាបថ​នៅ​នា​អ​គ្គា​ឡ​វ​ចេតិយ​ ​ក្នុង​ដែន​អា​ឡ​វី​នោះ​។​ ​ខណៈនោះ​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ខាង​ទី​ដ៏​សមគួរ​។​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​រួចហើយ​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​បាន​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ដែន​អា​ឡ​វី​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នករាល់គ្នា​ឲ្យ​គេ​ធ្វើ​នូវ​កុដិ​ទាំងឡាយ​ដែល​មាន​គ្រឿងឧបករណ៍​ ​សូម​អំពី​គេ​មក​ដោយខ្លួនឯង​ ​មិន​មាន​ទាយក​ជា​ម្ចាស់​របស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​ធំ​ហួសប្រមាណ​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636779899906935405
ទៅកាន់ទំព័រ៖