ព្រះត្រៃបិដក ភាគ ០២
កុដិទាំងនោះមិនទាន់សម្រេច អ្នករាល់គ្នាចេះតែសូមគេញយៗថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត ពួកមនុស្សដែលអ្នកទាំងឡាយចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះដល់ឃើញភិក្ខុទាំងឡាយហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញនូវគោញីទាំងឡាយហើយសំគាល់ថាភិក្ខុ ក៏គេចរត់ សេចក្តីនេះពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ដំណើរនេះមិនសមគួរទេ។បេ។ មិនមែនជាកិច្ចដែលត្រូវធ្វើទេ ម្នាលមោឃបុរសទាំងឡាយ មិនសមបីបើ អ្នកឯងរាល់គ្នាប្រើគេឲ្យសាងកុដិទាំងឡាយ ដែលមានគ្រឿងឧបករណ៍ សូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ កុដិទាំងនោះមិនទាន់សម្រេច អ្នកទាំងឡាយចេះតែសូមញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត
ID: 636779900149859299
ទៅកាន់ទំព័រ៖