ព្រះត្រៃបិដក ភាគ ០២
ម្នាលភិក្ខុទាំងឡាយ ឥសីជាបងបានឃើញឥសីប្អូនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ ដ៏សួរទៅឥសីប្អូនថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីក៏អ្នក ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ)។ ឥសីប្អូនប្រាប់ថា បពិត្រលោកបងដ៏ចំរើន នាគរាជឈ្មោះមណិកណ្ឋ ឡើងមកអំពីស្ទឹងគង្គា ហើយចូលមករកខ្ញុំក្នុងទីនេះ លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធខ្ញុំដោយភ្នេន៧ជុំ ហើយបើកពពារដ៏ធំបាំងពីខាងលើក្បាលខ្ញុំ ព្រោះសេចក្តីខ្លាចនាគរាជនោះ បានជាខ្ញុំស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥសីបងសួរថា ម្នាលអ្នកដ៏ចំរើន អ្នកចង់មិនឲ្យនាគរាជនោះមកដែរឬ។ ឥសីប្អូនតបថា បពិត្រលោកបងដ៏ចំរើន ខ្ញុំចង់មិនឲ្យនាគរាជនោះមកទេ។ ឥសីបងសួរថា ម្នាលអ្នកដ៏ចំរើន ចុះអ្នកឯងបានឃើញវត្ថុអ្វីជារបស់នាគរាជនោះខ្លះ។ ឥសីប្អូនតបថា បពិត្រលោកបងដ៏ចំរើន ខ្ញុំបានឃើញកែវមណី ជាគ្រឿងប្រដាប់ព្ធដ៏កនៃនាគរាជនោះ។ ឥសីបងក៏បង្គាប់ថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ អ្នកចូរសូមកែវមណីចំពោះនាគរាជនោះថា អ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ មណិកណ្ឋនាគរាជ
ID: 636779900886401427
ទៅកាន់ទំព័រ៖