ព្រះត្រៃបិដក ភាគ ០២
ក៏ឡើងអំពីស្ទឹងគង្គា ហើយចូលមករកឥសីប្អូន លុះចូលមកដល់ហើយ ក៏ស្ថិតនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនក៏បានពោលពាក្យនេះនឹងមណិកណ្ឋនាគរាជដែលស្ថិតនៅក្នុងទីដ៏សមគួរហើយ ថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជគិតថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយកែវមណី គិតដូច្នេះហើយ ក៏វិលទៅវិញយ៉ាងឆាប់។ ម្នាលភិក្ខុទាំងឡាយ គ្រាទី២ មណិកណ្ឋនាគរាជឡើងមកអំពីស្ទឹងគង្គា ហើយចូលមករកឥសីប្អូន។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនបានឃើញមណិកណ្ឋនាគរាជមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលពាក្យសូមកែវមណីនឹងមណិកណ្ឋនាគរាជថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជក៏រំពឹងថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយកែវមណី ហើយត្រឡប់អំពីទីនោះបាត់ទៅ។ ម្នាលភិក្ខុទាំងឡាយ គ្រាទី៣ មណិកណ្ឋនាគរាជ ក៏ឡើងមកអំពីស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូន
ID: 636779901191488877
ទៅកាន់ទំព័រ៖