ព្រះត្រៃបិដក ភាគ ០២

បានឃើញ​មណិ​កណ្ឋ​នាគរាជ​ឡើង​អំពី​ស្ទឹង​គង្គា​ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោល​ពាក្យ​សូម​កែវមណី​នឹង​មណិ​កណ្ឋ​នាគរាជ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ឲ្យ​កែវមណី​ដល់​អាត្មា​ ​អាត្មា​ត្រូវការ​ដោយ​កែវមណី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​មណិ​កណ្ឋ​នាគរាជ​ពោល​នឹង​ឥសី​ប្អូន​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​បាយ​និង​ទឹក​ដ៏​ផ្ចិតផ្ចង់​ជាច្រើន​ ​តែង​កើតឡើង​ដល់​ខ្ញុំ​ ​ព្រោះ​អាស្រ័យ​កែវមណី​នេះ​ ​ខ្ញុំ​នឹង​ឲ្យ​កែវមណី​នោះ​ដល់​លោក​មិនបានទេ​ ​លោក​ជា​អ្នក​ស្មូរ​សូម​ហួសពេក​ ​ខ្ញុំ​នឹង​លែង​មកកាន់​អាស្រម​របស់​លោក​ទៀតហើយ​។​ ​មនុស្ស​កំឡោះ​ដែល​មាន​ដាវ​សំលៀង​ដោយ​ថ្មខ្មៅ​យ៉ាង​មុត​ក្នុង​ដៃ​ ​នឹង​គប្បី​ធ្វើ​នរ​ណាៗ​ ​ឲ្យ​ស្លុត​ខ្លាច​បាន​ដូចម្តេច​មិញ​ ​លោក​សូម​កែវមណី​នឹង​ខ្ញុំ​ ​ធ្វើ​ខ្ញុំ​ឲ្យ​ស្លុត​ខ្លាច​ ​ក៏​ដូច្នោះ​ដែរ​ ​ខ្ញុំ​នឹង​ឲ្យ​កែវមណី​នោះ​ដល់​លោក​មិនបានទេ​ ​លោក​ជា​អ្នក​ស្មូរ​សូម​ហួសពេក​ ​ខ្ញុំ​នឹង​លែង​មកកាន់​អាស្រម​របស់​លោក​ទៀតហើយ​។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636779901491356028
ទៅកាន់ទំព័រ៖