ព្រះត្រៃបិដក ភាគ ០២
រដ្ឋបាលកុលបុត្តក៏និយាយថា
អ្នកស្មូរសូមរមែងមិនជាទីស្រឡាញ់របស់អ្នកឲ្យ អ្នកមិនឲ្យរបស់ដែលគេសូម ក៏មិនជាទីស្រឡាញ់របស់អ្នកសូម ព្រោះហេតុនោះ ទើបខ្ញុំមិនសូមអ្វីៗនឹងអ្នក ដោយគិតថា មិនឲ្យជាទីស្អប់ខ្ពើមដល់ខ្ញុំ។
ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងរដ្ឋបាលកុលបុត្តនោះ ម្តេចគង់បានពោលយ៉ាងនេះនឹងបិតារបស់ខ្លួន នឹងបាច់ពោលទៅថ្វីដល់ជននឹងជន (នឹងខានស្តីថាឲ្យគ្នាឯណាបាន)។
[២០០] ម្នាលភិក្ខុទាំងឡាយ ក៏ភោគទាំងឡាយដែលពួកគ្រហស្ថសន្សំរកបានដោយកម្រ សូម្បីរកបានមកហើយ ក៏កម្រនឹងថែរក្សាទុកឲ្យគង់បាន ម្នាលមោឃបុរសទាំងឡាយ កាលបើភោគទាំងឡាយដែលពួកគ្រហស្ថសន្សំ រកបានដោយកម្រ សូម្បីរកបានមកហើយ ក៏កម្រនឹងថែរក្សាយ៉ាងនេះ អ្នកទាំងឡាយប្រព្រឹត្តតែសូមហួសពេក រៃអង្គាសហួសពេក ចំពោះភោគទាំងនោះថា អ្នកទាំងឡាយចូរឲ្យបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ (ធម្មតា) ឲ្យដីស្អិត។ ម្នាលមោឃបុរសទាំងឡាយ អំពើដែល
ID: 636779909993132302
ទៅកាន់ទំព័រ៖