ព្រះត្រៃបិដក ភាគ ០២
ការសម្មតិនូវភិក្ខុទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោល។ ភិក្ខុទាំងឡាយឈ្មោះនេះផងៗ សង្ឃបានសម្មតិដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។ កិរិយាសម្មតិនេះសមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃទើបស្ងៀម។ ខ្ញុំករុណា សូមចាំទុកនូវសេចក្តីនេះដោយកិរិយាស្ងៀមយ៉ាងនេះ។
[២០៣] ពួកភិក្ខុដែលសង្ឃបានសម្មតិហើយទាំងនោះ ត្រូវទៅក្នុងទីនោះហើយ ពិនិត្យមើលទីធ្វើកុដិ រួចត្រូវដឹងថាជាទីមានហេតុទាស់ ទីឥតមានហេតុទាស់ ទីមានឧបចារ ទីឥតមានឧបចារ។ បើទីមានហេតុទាស់ ទីមិនមានឧបចារ គប្បីប្រាប់ថា លោកកុំធ្វើក្នុងទីនេះឡើយ។ បើទីឥតមានហេតុទាស់ ទីមានឧបចារ គប្បីប្រាប់សង្ឃថា ទីនេះឥតមានហេតុទាស់ មានឧបចារ។ ភិក្ខុអ្នកធ្វើកុដិនោះត្រូវចូលទៅរកសង្ឃ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណម្យអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំករុណាចង់ធ្វើកុដិមិនមានទាយកជាម្ចាស់របស់ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង
ID: 636779973463972627
ទៅកាន់ទំព័រ៖