ព្រះត្រៃបិដក ភាគ ០២
[២០៤] ដែលហៅថា ទីមានហេតុទាស់នោះ គឺបាននឹងកន្លែងជាទីអាស្រ័យនៅនៃពួកសត្វស្រមោចក្រហមក្តី ជាទីអាស្រ័យនៅនៃពួកសត្វកណ្តៀរក្តី ជាទីអាស្រ័យនៅនៃពួកសត្វកណ្តុរក្តី ជាទីអាស្រ័យនៅនៃពួកសត្វពស់ក្តី ជាទីអាស្រ័យនៅនៃពួកសត្វខ្ទួយក្តី ជាទីអាស្រ័យនៅនៃពួកសត្វក្អែបក្តី ជាទីអាស្រ័យនៅនៃពួកដំរីក្តី ជាទីអាស្រ័យនៅនៃពួកសេះក្តី ជាទីអាស្រ័យនៅនៃពួកសីហក្តី ជាទីអាស្រ័យនៅនៃពួកខ្លាធំក្តី ជាទីអាស្រ័យនៅនៃពួកខ្លាដំបងក្តី ជាទីអាស្រ័យនៅនៃពួកខ្លាឃ្មុំក្តី ជាទីអាស្រ័យនៅនៃពួកខ្លារខិនក្តី ជាទីអាស្រ័យនៅនៃពួកសត្វតិរច្ឆានណាមួយក្តី ជាទីតាំងនៅនៃបុព្វណ្
ណ(១) ជាតិក្តី ជាទីតាំងនៅនៃអបរណ្ណ
(២) ជាតិក្តី ជាទីដែលគេសម្លាប់ចោរក្តី ជាទីសម្រាប់ផ្ចាលទោស
(៣) ក្តី ជាទីព្រៃស្មសានក្តី ជាទីឱទ្យានក្តី ជាទីស្រែចំការស្តេចក្តី ជាទីដែលគេសង់រោងដំរីក្តី ជាទីដែលគេសង់រោងសេះក្តី ជាទីដែលគេធ្វើគុកក្តី ជាទីដែលគេធ្វើរោងសុរាក្តី ជាទីអាស្រ័យនៅនៃផ្ទះលក់សាច់ក្តី ជាទីច្រកក្តី
(១) វត្ថុសម្រាប់បរិភោគមុន បានដល់ស្រូវ ៧យ៉ាង មានស្រូវស ស្រូវក្រហមជាដើម ។ (២) វត្ថុសម្រាប់បរិភោគខាងក្រោយ បានដល់ល្ង សណ្តែក ចេក អំពៅ ជាដើម ។ (៣) ទីសម្រាប់ផ្ចាលទោស គឺទីដែលគេសម្រាប់វាយមនុស្សផ្ចាល ។
ID: 636779974338422642
ទៅកាន់ទំព័រ៖