ព្រះត្រៃបិដក ភាគ ០២

លោក​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឬអ្វី​។​ ​សេយ្យ​សក​ភិក្ខុ​ឆ្លើយ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ឧទាយិ​ក៏​បង្គាប់​ថា​ ​ម្នាល​អាវុសោ​សេយ្យ​សក​ ​បើ​ដូច្នោះ​ ​លោក​ចូរ​ឆាន់​ឲ្យ​ឆ្អែត​ ​សិង​ឲ្យ​ស្កប់​ ​ស្រង់​ឲ្យ​ពេញចំណង់​ទៅ​ ​លុះដល់​ឆាន់​ឆ្អែត​ ​សិង​ស្កប់​ ​ស្រង់​ពេញចំណង់​ហើយ​ ​កាលណាបើ​សេចក្តី​អផ្សុក​កើតមាន​ដល់​លោក​ ​រាគៈ​គ្រប​សង្កត់ចិត្ត​លោក​ ​លោក​ចូរ​ព្យាយាម​ដោយដៃ​ ​ញុំាង​ទឹកអសុចិ​ឲ្យ​ឃ្លាត​ចេញ​ក្នុង​កាលនោះ​ចុះ​។​ ​ទើប​សេយ្យ​សក​ភិក្ខុ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​កិរិយា​ដែល​សមណៈ​ធ្វើយ៉ាងហ្នឹង​គួរ​ដែរ​ឬ​។​ ​ឧទាយិ​ឆ្លើយ​ថា​ ​ករុណា​ ​អាវុសោ​ ​ទុកជា​ខ្ញុំ​ក៏​ធ្វើយ៉ាងហ្នឹង​ដែរ​។​ ​លំដាប់​តពីនោះមក​ ​សេយ្យ​សក​ដ៏​មាន​អាយុ​ ​ក៏​ឆាន់​ទាល់តែ​ឆ្អែត​ ​សិង​ទាល់តែ​ស្កប់​ ​ស្រង់​ទាល់តែ​ពេញចំណង់​ ​លុះដល់​ឆាន់​ឆ្អែត​ ​សិង​ស្កប់​ ​ស្រង់​ពេញចំណង់​ហើយ​ ​កាលណា​សេចក្តី​អផ្សុក​កើតឡើង​ ​រាគៈ​គ្រប​សង្កត់ចិត្ត​ ​ក៏​ព្យាយាម​ដោយដៃ​ ​ញុំាង​ទឹកអសុចិ​ឲ្យ​ឃ្លាត​ចេញ​ក្នុង​កាលនោះ​។​ ​គ្រាត​មក​ ​សេយ្យ​សក​ភិក្ខុ​ក៏​ត្រឡប់​មាន​សម្បុរ​ ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​មាន​សម្បុរ​មុខ​ស្រស់បស់​ ​មាន​សម្បុរស្បែក​ដ៏​ផូរផង់​ឡើងវិញ​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ដែល​ជា​សំឡាញ់​របស់​សេយ្យ​សក​ដ៏​មាន​អាយុ​ ​ក៏​សួរ​សេយ្យ​សក​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​សេយ្យ​សក​ ​កាលពីដើម​ ​លោក​ស្គាំងស្គម​ ​មាន​សម្បុរ​អាប់អន់​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636779212045271968
ទៅកាន់ទំព័រ៖